អំពី

កន្លែងនេះ គឺជាទីសក្ការបូជានៃសាសនាបាហៃ។ អគារទីសក្ការបូជាបាហៃ មានស្ថាបត្យកម្មដ៏ស្រស់ស្អាត ដែលរចនាឡើងដោយស្ថាបត្យករខ្មែរ មានប្រាំបួនជ្រុង ហើយរុំព័ទ្ធទៅដោយសួនច្បារ និងមាត់ទឹកទោះបីជាពេលថ្ងៃត្រង់ក៏មិនសូវក្ដៅដែរ ។ ទីសក្ការបូជានេះ បើកចំហឲ្យអ្នកទស្សនាចូលរួម ដោយសេរី ក៏បានធ្វើឲ្យភ្ញៀវទេសចរជាច្រើនជាប់ចិត្ត ចង់មកទស្សនាម្ដងទៀតផងដែរ ។

ទីតាំង

ទីសក្ការបូជាបាហៃ ស្ថិតនៅផ្លូវបោះពោធិ៍ អូរស្រឡៅ ចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ពីផ្សារណាត់ខេត្តបាត់ដំបង ។

លក្ខណៈពិសេស

  • ទីសក្ការបូជាបាហៃ ជាកន្លែងដែលមានភាពស្ងប់ស្ងាត់ សម្រាប់អ្នកដែលត្រូវការសមាធិឲ្យស្ងប់ចិត្ត។ 

អ្ហូ! គួរដឹង

  • ទីសក្ការបូជាបាហៃនៅបាត់ដំបងនេះ បើកឲ្យភ្ញៀវទេសចរចូលទស្សនាផងដែរ ប៉ុន្តែហាមមិនឲ្យមានការបរិភោគ ផឹកគ្រឿងស្រវឹង ឬថតរូប នៅក្នុងអគារធំនោះទេ

មធ្យោបាយធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង

ដើម្បីទៅដល់ខេត្តបាត់ដំបង អ្នកអាចធ្វើដំណើរតាមឡានក្រុង ឬ រទេះភ្លើង។  អ្នកអាចកក់សំបុត្រតាមក្រុមហ៊ុនផ្តល់សេវាទិញសំបុត្រអនឡាញ BookMeBusCamboTicket សម្រាប់អ្នកជិះឡាន និងកក់តាម Easybook សម្រាប់អ្នកជិះរទេះភ្លើង។

ម៉ោងដំណើរការ

monday 9:00 am 7:00 pm
tuesday 9:00 am 7:00 pm
wednesday 9:00 am 7:00 pm
thursday 9:00 am 7:00 pm
friday 9:00 am 7:00 pm
បិទសំរាក
saturday 9:00 am 7:00 pm
sunday 9:00 am 7:00 pm

មតិវាយតំលៃ

0.0
0 ពិន្ទុ
5 ផ្កាយ
0
4 ផ្កាយ
0
3 ផ្កាយ
0
2 ផ្កាយ
0
1 ផ្កាយ
0

កប់យោបល់

បញ្ចេញមតិដំបូងគេ “ទីសក្ការបូជាបាហៃ នៅខេត្តបាត់ដំបង Baha’i House of Worship Battambang”

មតិរបស់អ្នក