អំពី
អង្គរវត្ត ឬប្រាសាទអង្គរតូច មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប នៃខេត្តសៀមរាប ដែលមានចម្ងាយ ៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទដែលមានប្រជាប្រិយជាងគេក្នុងប្រទេសកម្ពុជានេះ ត្រូវបានគេស្គាល់ថាជាប្រាសាទព្រហ្មញ្ញសាសនាដ៏ធំបំផុត បានកសាងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្រោមស្នាដៃ ព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ(សម័យបច្ចុប្បន្នអង្គរ)។ ប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូប និងជារូបភាពតំណាងប្រទេសកម្ពុជា ហើយក៏ជាប្រាសាទមួយរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដែរ។ ប្រាសាទមួយនេះ ត្រូវបានរចនាឡើង ដើម្បីតំណាងភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អទិទេព និងទេវតាក្នុងទេវកថាហិណ្ឌូ ដែលមានកសិណ ឬគូទឹកព័ទ្ធជុំវិញប្រហែលជា 16គីឡូម៉ែត្រ។ ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្ដោយប្រវែង 1500មែត្រ x ទទឹង1300ម៉ែត្រ លើ២០០ម៉ែត្រ ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង ២៥០ម៉ែត្រ ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម និងជញ្ជាំងខាងក្រៅ៣,៦ សហាតិមាត្រ (២,២ ម៉ៃ.)វែងគឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា។រ ។ នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម។ មិនដូចប្រាសាទនៅតំបន់អង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច តាមការស្រាវជ្រាវរបស់អ្នកសិក្សាបានវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាពសម្បើមនិងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់ដែលលាតសន្ធឹង និងដោយសារពពួកទេវតាដែលតាក់តែងលើជញ្ជាំងប្រាសាទ។
ក្នុងឆ្នាំ២០១៩ នារដូវប្រាំង នៅចន្លោះថ្ងៃទី ២០ ទៅ ២២ ខែមិនា និង សមរាត្រីរដូវវស្សា ចន្លោះថ្ងៃទី២១ ទៅ ២៣ ខែកញ្ញា នេះ មានបាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តនេះ ស្ដែងអោយឃើញពីភាពអច្ឆរិយនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរកសាងឡើង ដោយបានគិតគូរអំពីសំណង់ស្ថាបត្យកម្ម និងបានផ្សាភ្ជាប់ជាមួយធម្មជាតិយ៉ាងច្បាស់លាស់ ដ៏គួរអោយស្ងប់ស្ញែងទៀតផង។
កប់យោបល់