អំពី
ទីក្រុងបុរាណអង្គរធំ លាតសន្ធឹងពីមាត់សឹ្ទងសៀមរាបដែលជាដៃនៃបឹងទន្លេសាប ចម្ងាយប្រហែល ០,៤០គីឡូម៉ែត្រពីស្ទឹង។ ទីក្រុងនេះមានផ្លូវចូលចំនួន៥នៅទិសនីមួយៗ, ទ្វារខ្មោច នៅទិសខាងកើត, ទ្វារដីឆ្នាំង នៅទិសខាងជើង, ទ្វារតាកៅ នៅទិសខាងលិច, ទ្វារទន្លេអ៊ុំ នៅទិសខាងត្បូង និងទ្វារជ័យ។ គោបរៈនៃទ្វារនីមួយៗមានព្រហ្មមុខបួន។ ទ្វារនៅទិសខាងត្បូងក្រុងអង្គរធំស្ថិតនៅ ចម្ងាយ៧,២គីឡូម៉ែត្រពីខាងជើងក្រុងសៀមរាប និង ១,៧គីឡូម៉ែត្រពីខាងជើងច្រក ចូលប្រាសាទអង្គរវត្ត។ កំពែងព័ទ្ធជុំវិញនីមួយៗមានប្រវែង៣គីឡូម៉ែត្របួនជ្រុង និងមានកំពស់៨ម៉ែត្រព័ទ្ធជុំវិញដោយគូទឹក ហ៊ុំព័ទ្ធលើផ្ទៃដី ៩គីឡូម៉ែត្រការេ។ កំពែងជុំវិញអង្គរធំគឺតំណាងអោយជញ្ជាំងថ្មជុំវិញផែនដី និងជាជួរភ្នំព័ទ្ធជុំវិញភ្នំព្រះសុមេរុ រីឯគូទឹកព័ទ្ធជុំវិញតំណាងអោយសមុទ្រ។ នៅចំកណ្តាលនៃទីក្រុងនេះមានប្រាសាទមួយតំណាងអោយ ព្រះបាទជ័យវរ្ម័នទី៧គឺ ប្រាសាទបាយ័ន។
កប់យោបល់