អំពី
វត្តសំរោងក្នុងជាព្រះវិហារដ៏ចំណាស់កសាងនៅកំឡុងពុទ្ធសករាជ ២២៥០ គ្រឹស្ដសករាជ ១៧០៧ មកទល់ពេលនេះមានអាយុកាលជាង ៣០០ ឆ្នាំហើយ ។
ដំបូងឡើយ វត្តសំរោងក្នុង គ្រាន់តែជាអាស្រមមួយនៅក្នុងព្រៃស្មសាននាសម័យនោះ ដែលរៀបដោយព្រះសង្ឃធុតង្គមួយអង្គព្រះនាម«ជ័យ»ប៉ុណ្ណោះ។ ជាបន្តបន្ទាប់មកព្រះអង្គបានកសាងព្រះវិហារដ៏ធំមួយធ្វើពីឈើតែក្រោយមកបានសាងសង់ពីឥដ្ឋបូកបាយអ ប្រក់ក្បឿង សសរឈើ ហើយបានកសាងប្រាសាទផងដែរ ។
ទីតាំង
វត្តសំរោងក្នុងស្ថិតក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រហែល ៥គីឡូម៉ែត្រពីផ្សារណាត់ ។
លក្ខណៈពិសេស
- វត្តសំរោងក្នុងជាវាលពិឃាតក្នុងសម័យកម្ពុជាប្រជាធិបតេយ្យផងដែរ ។
អ្ហូ! គួរដឹង
- នៅជិតវត្តសំរោងក្នុងក៏មានអ្នកភូមិលក់នំក្រឡានផ្ទាល់ដែរ ។