អំពី

ជាប្រភេទកន្លែងសម្រាប់ទទួលបទពិសោធក្នុងតំបន់ ដែល​មានចម្ងាយ ៧.៣ គីឡូម៉ែត្រ ពីរូបសំណាក​លោក​តា​ដំបង​ក្រញូង។សង្វៀនប្រដាល់នេះ ចាប់ផ្ដើមដំណើរការនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៩។ សង្វៀននេះ អាចទទួលផ្ទុកអ្នកចូលរួមទស្សនាចំនួន ២៥០០​ នាក់។ 

ក្នុងមួយថ្ងៃ ការប្រកួតមានចំនួន ៧ គូ ហើយ ៣​គូ​ ជាការប្រកួតមិត្តភាពក្នុងស្រុក និង​៤គូទៀត គឺការប្រកួតមិត្តភាពអន្តរជាតិ។ ការប្រកួត​នៅសង្វៀនប្រដាល់គុណ បើកអោយចូលទស្សនាតែថ្ងៃចុងសប្តាហ៍ គឺថ្ងៃសោរិ៍​ និងថ្ងៃអាទិត្យតែប៉ុណ្ណេាះ។ 

ម៉ោងបើក៖ សម្រាប់ថ្ងៃសៅរិ៍ គឺចាប់ផ្ដើមពីម៉ោង ៦:៣០ ដល់ ម៉ោង ១០ យប់។ សម្រាប់ថ្ងៃអាទិត្យ គឺចាប់ផ្ដើមពី ម៉ោង ២:៣០ ដល់ម៉ោង ៦​ល្ងាច។