អំពី

ស្ថិតនៅប៉ែកខាងលិចខេត្ដបាត់ដំបងនៅក្នុង ភូមិក្រពើខាងត្បូង ខាងកើត និងក្រពើខាងជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ដោយមានចំងាយ ១៧.១៧ គ.ម​ ពីសាលាខេត្តបាត់ដំបង។ នៅលើភ្នំ មានល្អាងភ្នំ បឹងច្រមុះ បឹងកន្តុយ និងព្រៃធម្មជាតិដែលដុះនៅលើកំពូលភ្នំ។ ល្អាងភ្នំក្រពើ មានកម្ពស់ខ្ពស់ពីដី ប្រហែល ៤​ ទៅ ៥ ម៉ែត្រ​ ពីជើងភ្នំ។ អាចធ្វើដំណើរទៅលើភ្នំដោយជិះ ឡាន ម៉ូតូ។ 

មានប្រវត្តិដំណាលរឿងព្រេងខ្មែរដែរ ដូចជា រឿងព្រះចៅរាជកុល​ និងព្រះនាងរំសាយសក់។