កំពត
ក្រៅពីទៅញាំគ្រឿងសមុទ្រនិងទៅមុជទឹកសមុទ្រនៅកំពតមានកន្លែងគួរអោយទាក់ទាញច្រើនណាស់។ ទាំងនេះជាសកម្មភាពមួយចំនួននៃដំណើរកំសាន្តចុងសប្ដាហ៍របស់ខ្ញុំពីភ្នំពេញទៅកាន់ខេត្តកំពត ស្របពេលឡានក្រុងគេបញ្ចុះតម្លៃ ខ្ជិលគិតច្រើន ក៏បបួលពួកម៉ាកទៅហ្មងទៅ។ សំខាន់ពេលព្រឹកទៅប្រលងបញ្ចប់ត្រីមាស ស្ពាយខោអាវម្នាក់មួយបង្វិចគ្រាន់ តែប្រលងចប់ភ្លាមរត់ឡើងឡានក្រុងភ្លាម។
រថយន្តក្រុងមកដល់ក្រុងកំពតម៉ោង៤:៣០នាទីល្ងាចថ្ងៃសុក្រ ដំណើរកំសាន្តបែបស្លន់ស្លោរបស់ខ្ញុំនៅលើទឹកដី ...