អំពី អ្ហូ! កម្ពុជា

អ្ហូ! កម្ពុជា គឺជាគេហទំព័រសហគមន៍អនឡាញ សម្រាប់ស្វែងរកគោលដៅ និងមាតិកា សម្រាប់ដំណើរកំសាន្តបន្ទាប់របស់អ្នក។

«ដោយអ្នកចូលចិត្តដើរលេង សម្រាប់អ្នកចូលចិត្តដើរលេង» គឺជាគោលបំណងរបស់ «អ្ហូ! កម្ពុជា» ដែលចង់បង្កើតសហគមន៍អនឡាញមួយ ប្រមូលផ្តុំដោយអ្នកចូលចិត្តធ្វើដំណើរ ដើម្បីឲ្យស្គាល់គ្នា ចែករំលែកបទពិសោធន៍ ព័ត៌មាន គន្លឹះ​ដើរ ការរៀបចំផែនការដើរលេង ជាដើម។ និយាយទៅ អ្នកណាក៏អាចចែករំលែកបានដែរ។ ទំនោរនៃការធ្វើដំណើរ គឺកំពុងតែពេញនិយមក្នុងចំណោមយុវជនកម្ពុជាយើង ប៉ុន្តែ​ការផ្តល់ព័ត៌មានជាភាសាខ្មែរ ជាពិសេសភាសាយល់ចិត្តដូចគ្នារបស់អ្នកចូលចិត្តដើរលេង គឺមិនសូវមានទូលំទូលាយនោះទេ។ ដូច្នេះហើយទើប អ្ហូ! កម្ពុជា ohhcambodia.com នឹងប្រើប្រាស់ភាសាខ្មែរជាគោល។ 

គេហទំព័រនេះបែងចែកជាពីរផ្នែកធំៗ ៖ ទំព័រដើរលេង និងប្លក់អ្នកដើរ។ 

  • ទំព័រដើរលេង នឹងរៀបរាប់អំពីទិសដៅទេសចរណ៍នានាក្នុងខេត្តនីមួយៗ ក្នុងប្រទេសកម្ពុជា ដើម្បីជាជំនួយ ក្នុងការរៀបចំផែនការដើរលេង។ 
  • ប្លក់អ្នកដើរ គឺជាវេទិកាអនឡាញមួយ ដែលអ្នកចូលចិត្តដើរលេង អាចចែករំលែក រឿងរ៉ាវគ្រប់យ៉ាងទាក់ទងនឹងបទពិសោធន៍ដើរលេងរបស់ពួកគេ ទៅកាន់អ្នកចង់ទស្សនាឯទៀត ដែលមិនទាន់បានទៅដល់ ឬមិនដឹងទៅដោយរបៀបណា។ ពួកយើងចង់ឲ្យអ្នកចូលចិត្តដើរលេងទាំងអស់គ្នា មានអារម្មណ៍វិជ្ជមានអំពីទិសដៅទេសចរណ៍ដែលលាក់ខ្លួនជាច្រើនរបស់កម្ពុជា។

សហគមន៍ធ្វើដំណើរមួយនេះ បើកចំហសម្រាប់អ្នករាល់គ្នាមកចូលរួម! បើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ សូមទាក់ទងមកកាន់ ohhcambodia@gmail.com ។